មតិស្វាគមន៍អគ្គនាយក - KTC Cambodia 

មតិស្វាគមន៍របស់អគ្គនាយកក្រុមហ៊ុន

Profile

លោក ឈុំ ចំរើន អគ្គនាយក ក្រុមហ៊ុនកសិកម្មថ្មី ឯ.ក

សូមស្វាគមន៍ ការមកកាន់ វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI)
ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស ឈានមុខមួយក្នុងចំណោម គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល នៃព្រះរាជាណាចក្រកម្ពុជា។ NTTI បានបង្កើតឡើងជាផ្លូវការដោយអនុក្រឹត្យលេខ ១០៩ ចុះថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០០១ ស្ថិតនៅក្រោមការគ្រប់គ្រង ក្រសួងអប់រំ យុវជន និងកីឡា។ បច្ចុប្បន្ន NTTI បានផ្លាស់ប្ដូរឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
យោងទៅលើបទពិសោធន៍ការងារ ក្នុងរយះពេល ដ៏យូរដោយចាប់តាំងពីឆ្នាំ ១៩៩៩ មក NTTI បានកសាងកេរ្ដិ៍ឈ្មោះនិងគុណភាពអប់រំឲ្យទទួលបាននូវភាពល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស។ អស់រយៈជាងមួយ ទស្សវត្ស NTTI បានអភិវឌ្ឍន៍ធនធានមនុស្សលើផ្នែក គ្រូបច្ចេកទេសវិជ្ជាជីវៈ ផ្នែកវិស្វកម្ម និងផ្នែកបច្ចេកវិទ្យា ដែលធនធានទាំងអស់នោះបាននឹងកំពុងបម្រើ សេចក្ដីត្រូវការនៅពាសពេញផ្ទៃប្រទេស។ សមិទ្ធិផលសម្រេចទាំងនេះ បង្ហាញអោយឃើញថា NTTI បានដើរតូនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ លើការបណ្ដុះបណ្ដាល ផ្នែកបច្ចេកវិទ្យាពីជំនាន់មួយទៅជំនាន់មួយ ដោយប្រើប្រាស់កម្មវិធីសិក្សាទំនើប តម្រូវតាមទីផ្សារការងារ ដែលត្រូវបានរៀបចំឡើងដោយ មន្ដ្រី និងសាស្ដ្រចារ្យ ដែលមានបទពិសោធន៍ការងារច្រើនឆ្នាំ។ មុខវិជ្ជាសិក្សា ត្រូវបានរៀបចំយ៉ាងយកចិត្ដទុកដាក់ ដើម្បីឲ្យស្របតាមរបៀបវារៈ នៃការកសាង និងកំណែទម្រង់ប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស ស្ថិតនៅក្នុងមុំមួយ នៃយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាល។ ទាំងអស់នេះ ត្រូវពឹងផ្អែកលើ ការខិតខំប្រឹងប្រែង ពីក្រុមបច្ចេកទេសទាំងអស់ នៃវិទ្យាស្ថានដើម្បីបន្ដធ្វើឱ្យប្រសើរឡើងនូវគុណភាពអប់រំ។ វិទ្យាស្ថាន បាននឹងកំពុងផ្តល់នូវការអប់រំបណ្ដុះ បណ្ដាលបច្ចេកទេស និងវីជ្ជាជីវៈ កម្រិតជាន់ខ្ពស់បច្ចេកទេស បរិញ្ញាបត្របច្ចេកវិទ្យា និង កម្រិតម៉ាស្ទ័របច្ចេកវិទ្យា ផ្នែកវិស្វកម្មសំណង់ស៊ីវិល អគ្គិសនី និងអេឡិចត្រូនិច ព័ត៌មានវិទ្យា និងស្ថាបត្យកម្ម។ លើសពីនេះទៅទៀត NTTI ក៏ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាល គ្រូបច្ចេកទេសវិជ្ជាជីវៈ ដែលក្នុងមួយឆ្នាំៗ ធ្វើការ បណ្ដុះបណ្ដាលគ្រូបច្ចេកទេសវិជ្ជាជីវៈ តម្រូវទៅតាមការអភិវឌ្ឍន៍ និងការីរកចំរើនរបស់ប្រទេសជាតិ។ នាពេលបច្ចុប្បន្ន ក្នុងការរៀន និងបង្រៀនទាំងអស់ ត្រូវបានលើកទឹកចិត្ដ ឱ្យខិតខំសិក្សាជាមួយ នឹងបរិស្ថានល្អប្រសើរ ដែលត្រូវបានរៀបចំឡើង សម្រាប់អាជីពក្នុងការរៀន និងបង្រៀន ដោយមានទីតាំង និងបរិវេណធំទូលាយ ស្រស់ស្អាត ដែលធ្វើឱ្យនិស្សិត មន្ដ្រី បុគ្គលិក ព្រមទាំងសាស្ដ្រចារ្យទាំងអស់ តែងតែមានអារម្មណ៍ជឿជាក់ និងសុទិដ្ឋិនិយមជានិច្ច។
គោលបំណងរបស់វិទ្យាស្ថាន គឺផ្ដល់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានគុណភាពខ្ពស់ សុជីវធម៌ និងសីលធម៌វីជ្ជាជីវៈ ដល់សិស្ស និស្សិត ដើម្បីតម្រង់ទិស ពួកគេឱ្យចូលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ អាទិភាពដំបូងរបស់វិទ្យាស្ថាន សម្រាប់ការអភិវឌ្ឍន៍ គឺការផ្ដល់នូវការបំពាក់សម្ភារៈទំនើបកម្ម ក្នុងមន្ទីរពិសោធន៍ និងការទទួលបាននូវសៀវភៅ សម្ភារៈសិក្សាទំនើបៗព្រមទាំងការបំពាក់នូវប្រព័ន្ធអ៊ិនធឺណេត ដើម្បីងាយស្រួលដល់ការស្រាវជ្រាវ របស់មន្ដ្រី សាស្ដ្រចារ្យ បុគ្គលិក និងសស្សិ និស្សិត។
តាងនាមឱ្យថ្នាក់ដឹកនាំ មន្ដ្រី សាស្ដ្រចារ្យ និងបុគ្គលិកទាំងអស់ នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស ខ្មុំបាទស្វាគមន៍ នូវរាល់ដៃគូអភិវឌ្ឍន៍ជាតិ និងអន្ដរជាតិ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ក្នុងការកសាងប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេសគ្រប់កម្រិតជា គ្រឹះសម្រាប់អភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា អោយបានរឹងមាំ។