ខេត្តព្រៃវែង - KTC Cambodia -->

ចក្ខុវិស័យ

ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស​ ពិសេសកសិករ មានជីវភាពធូធារ មានគុណភាពជីវិតកាន់តែប្រសើរឡើង  និងរស់នៅក្នុងបរិស្ថានសង្គមនិងធម្មជាតិអំណោយផល។ 

បេសកកម្ម

ក្រុមហ៊ុន ខេ ធី ស៊ី ជាក្រុមហ៊ុនឯកជនក្នុងស្រុក​ វិនិយោគលើវិស័យកសិកម្ម។  ក្រុមហ៊ុន ខេ ធី ស៊ី​ ផ្តល់សេវាកម្មជាកញ្ចប់ច្រវ៉ាក់ផលិតកម្មស្រូវ និង ផ្តល់ឥណទានកសិកម្មដល់កសិករសម្រាប់ធ្វើការបង្កើតមុខរបបន្ថែម ដូចជា៖ការចិញ្ចឹមត្រី  មាន់  ទា  ការទិញចំណីសត្វ និង ទិញសម្ភារៈ ឬឧបករណ៏កសិកម្មជាដើម។

ទិសដៅ

 • គុណភាពជីវិតរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង តាមរយៈការប្រកបរបរកសិកម្ម
 • យុវជនទទួលបាននូវជំនាញបច្ចេកទេសកសិកម្មប្រកបដោយវិជ្ជាជីវៈ
 • មានបណ្ដាញក្រុមទីផ្សារផលិតកម្មកសិកម្មច្បាស់លាស់(ខ្សែច្រវ៉ាក់ផលិតកម្ម)
 • ការសហការ និង ទំនាក់ទំនង រវាងដៃគូរវិនិយោគទុនក្នុង និងក្រៅប្រទេសកាន់តែរឹងមាំ
 • រក្សាបាននូវលំនឹងផលិតកម្ម និងការច្នៃប្រឌិតផលិតផលកសិកម្មប្រកបដោយនិរន្ដរភាព

គុណតំលៃ

ក្រុមហ៊ុន ខេ ធី ស៊ី ប្តេជ្ញាគោរពនិងប្រព្រឹត្តិឱ្យបាន នូវគោលការណ៏ និងគុណតម្លៃដូចខាងក្រោម៖

 • កាត់បន្ថយការចំណាយលើថ្លៃដើមផលិត បង្កើនបរិមាណទិន្នផល និង ធ្វើឲ្យតម្លៃបន្ថែមរបស់ផលិតផលមានភាពប្រសើរឡើង ។
 • ធ្វើជាដៃគូរសហការល្អ ជាមួយរដ្ឋាភិបាល ម្ចាស់ភាគហ៊ុន ដៃគូរវិនិយោគជាតិ អន្តរជាតិ ក្រុមហ៊ុនឯកជន សហគ្រាស និងអាជីវកម្មឯកបុគ្គល ផេ្សងៗទៀត។
 • ធ្វើឱ្យប្រសើរឡើងនូវ ការអនុវត្ដល្អ​តាម​ខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម។
 • ឱ្យតំលៃទៅលើ គុណភាព ។
 • មានតមា្លភាព និងគណនេយ្យភាពចំពោះ​អ្នកពាក់ព័ន្ឋទាំងឡាយ។
 •